EP ទទួលបានការព្រមព្រៀងអំពីថវិការនៃសហភាពអឺរ៉ុបដំណាក់កាលឆ្នាំ ២០១៤-២០២០
|
គណៈកម្មាធិការថវិការចំណុះសភាអឺរ៉ុប (EP) ទទួលបានការព្រមព្រៀងអំពីថវិការនៃសហភាពអឺរ៉ុប (EU) ដំណាក់កាលឆ្នាំ ២០១៤-២០២០ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា គណៈកម្មាធិការថវិការចំណុះសភាអឺរ៉ុប (EP) ទទួលបានការព្រមព្រៀងអំពីថវិការនៃសហភាពអឺរ៉ុប (EU) ដំណាក់កាលឆ្នាំ
២០១៤-២០២០ ឬហៅថា៖ ក្របខ័ណ្ឌហិរញ្ញវត្ថុក្នុងរយៈពេលយូរអង្វែង (MFF) ដោយមានការកាត់បន្ថយខ្ទង់ចំណាយ ៥០ ពាន់លានអឺរ៉ូ។ ថវិការថ្មីរបស់ EU
រួមមានចំនួនប្រាក់ ៩០៨ ពាន់លានអឺរ៉ុ សំរាប់បណ្ដាខ្ទង់ចំណាយ។ EP នឹង
ពិនិត្យ មើលបណ្ដាខ្ទង់ចំណូលចំណាយបំរុងនាឆ្នាំ ២០១៦ ក៏ដូចជាការកំណត់
អំពី ការគ្រប់គ្រងខឿនម៉ាក្រូសេដ្ឋកិច្ច ទៀផង។ កញ្ចប់ថវិការចំនួន ២ ពោល
ខាងលើ របស់ EU នឹងត្រូវបានអនុម័តជាផ្លូវការ នាថ្ងៃទី ១៩ និងទី ២០ វិច្ឆិកា
ខាងមុខ ៕