EP អនុម័តលើ EVFTA និង EVIPA៖ ការសម្រេចចិត្តដ៏សំខាន់ដែលបង្កើត ឡើងកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-EU
(VOVWORLD) - ការសម្រេច ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រាសម្លេងគាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញនូវការគោរព ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀត ណាមនិងទំនាក់ទំនងភាព ជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និងប្រធានសភាអឺរ៉ុបលោក David Sassoli (រូបថត៖ VGP) |
ការដែលសភាអឺរ៉ុប (EP) បោះឆ្នោតផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាង សហភាពអឺរ៉ុប (EU) និងវៀតណាមកាលពីថ្ងៃទី១២ កុម្ភៈនោះ គឺការសម្រេច ចិត្តដ៏សំខាន់មួយដែលត្រូវបានប្រទេស EU ទាំង២៧និងវៀតណាម ជា ពិសេសគឺសហគមន៍ធុរជននៃប្រទេសទាំងពីរទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយ រយៈពេលជិត៨ឆ្នាំគិតពីការចាប់ផ្ដើមកិច្ចចរចា EVFTA កាលពីខែមិថុនាឆ្នាំ ២០១២។ ឆ្លើយសម្ភាសន៍សារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា ការសម្រេច ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រាសម្លេងគាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញនូវការគោរព ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀតណាមនិងទំនាក់ទំនងភាព ជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ។ ការ ដែល EU គាំទ្រចំពោះកិច្ចព្រមព្រៀង FTA ដោយមានគុណភាពខ្ពស់ជាមួយ ប្រទេសកំពុងអភិវឌ្ឍនោះក៏បានបង្ហាញការសម្រេចចិត្តរបស់ EU ក្នុងការ បន្តជំរុញសេរីភាពខាងពាណិជ្ជកម្មនិងវិនិយោគដោយឈរលើច្បាប់។
បន្ទាប់ពី EVFTA ចូលជាធរមាន EU នឹងលុបចោលពន្ធនាំចូលចំពោះ ៨៦%នៃបរិមាណពន្ធរបស់វៀតណាម ហើយក្រោយរយៈពេល៧ឆ្នាំនឹងលុប ចោល៩៩%។ ប្ដូរវិញ វៀតណាមក៏សន្យាលុបចោល ៤៨,៥%នៃបរិមាណ ពន្ធសម្រាប់ទំនិញ EU ហើយក្រោយរយៈពេល៧ឆ្នាំនឹងលុបចោល ៩១,៨%និង ៩៨,៣%ក្រោយរយៈពេល១០ឆ្នាំ៕