EP អំពាវនាវឲ្យអ៊ុយក្រែនគោរពសិទ្ធិនៃបណ្ដាជនរួមជាតិជាជនជាតិភាគតិច
|
រដ្ឋសភានិងរដ្ឋាភិបាលអនាគតរនៅអ៊ុយក្រែនត្រូវគោរពសិទ្ធិនៃ បណ្ដាជនរួមជាតិជាជនជាតិភាគតិចនៅប្រទេសនេះក្នុងនោះមានបញ្ហាភាសារ។ (Image: Vietnam+) |
(VOVworld) – រដ្ឋសភានិងរដ្ឋាភិបាលអនាគតរនៅអ៊ុយក្រែនត្រូវគោរពសិទ្ធិនៃ បណ្ដាជនរួមជាតិជាជនជាតិភាគតិចនៅប្រទេសនេះក្នុងនោះមានបញ្ហាភាសារ។ នេះគឺជាខ្លឹមសារនៃពង្រាងសេចក្តីសម្រេចចិត្តដែលត្រូវបានពិនិត្យមើលនៅសភា
អឺរ៉ុប (EP) នាថ្ងៃទី ២៧ កុម្ភៈ។ ពង្រាងសេចក្តីសម្រេចចិត្តនេះបានអំពាវនាវឲ្យ ភាគីនានានៅអ៊ុយក្រែនក៏ដូចជាប្រទេសទី ៣ គោរពរនឹងរក្សាឯកភាពនិងបូរណៈ ភាពដែនដីរបស់អ៊ុយក្រែន។ តាមនោះ កំលាំងនយោបាយទាំងអស់នៅអ៊ុយក្រែន
ក៏ដូចជា បណ្ដាយន្តការជាតិដែលចូលរួមដោះស្រាយវិបត្តិនយោបាយនៅទីនេះ ត្រូវសហការជាមួយគ្នាដើម្បីបូរណភាពដែនដីនិងឯកភាពជាតិអ៊ុយក្រែន ជាពិសេសគឺភាសារនិងវប្បធម៌ប្រវត្តិសាស្ត្រនៃប្រទេសនេះ។ សមាជិកសភាអឺរ៉ុប នានាក៏បានអំពាវនាវឲ្យអ៊ុយក្រែនគោរពសិទ្ធិនៃជនរួមជាតិជាជនជាតិភាគតិច សិទ្ធិប្រើប្រាស់ភាសាររុស្ស៊ីក៏ដូចជាភាសារជនជាតិភាគតិចនៅទីនេះ។ ក្នុងពេល
នោះ នាថ្ងៃទី ២៧ កុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ មូស្គូរនឹងមាន
ប្រតិកម្មយ៉ាងខ្លាំងក្លានិងដាច់ខាតចំពោះការរំលោភលើសិទ្ធិនៃសហគមន៍ជន
រុស្ស៊ីពីបណ្តាប្រទេសនៅខាងក្រៅ៕