EU AU និងអ.ស.បសន្យាជំរុញលទ្ធិពហុភាគីនិយម

(VOVWORLD) - សហភាពអឺរ៉ុប (EU) សហភាពអាហ្វ្រិក (AU) និងអង្គការសហប្រជាជាតិ បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារួមលើការជំរុញប្រព័ន្ធពហុភាគីមួយប្រកបដោយប្រសិទ្ធភាព។
EU AU និងអ.ស.បសន្យាជំរុញលទ្ធិពហុភាគីនិយម - ảnh 1អគ្គលេខាធិការអ.ស.បលោក Antonio Guterres (ខាងស្ដាំ) និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker (រូបថត៖ EPA) 


ក្នុងសេចក្ដីថ្លែងការណ៍រួមចេញនាថ្ងៃទី២៤ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំត្រីភាគី ជាប្រចាំនៅទីក្រុង ញូវយ៉ក់ ប្រទេសអាមេរិកនោះ អង្គការទាំងបីខាងលើបាន សម្ដែងនូវការត្រៀមខ្លួនជាស្រេចដើម្បីបន្តដាក់ចេញវិធានការនានាសំដៅបង្កើន កិច្ចសហការក្នុងការដោះស្រាយការសាកល្បងទូទាំងសកលលោក។ EU AU និង អ.ស.ប មានគោលបំណងចង់ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យ នយោ បាយ និងសេដ្ឋកិច្ច ពិសេសគឺចំពោះការរក្សាសន្តិភាពនិងសន្តិសុខ ការ អនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ២០៣០និងរបៀបវារៈរបស់ AU ដល់ ឆ្នាំ២០៦៣ ជំរុញកំណើនគ្រប់ជ្រុងជ្រោយនិងចីរភាព សិទ្ធិមនុស្ស ទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ក៏ដូចជាគាំទ្រការកែទម្រង់នានារបស់ AU និងអ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ