EU, WTO និងប្រទេសជាច្រើនបានប្តេជ្ញា ពង្រឹងសន្តិសុខស្បៀងអាហារ​ពិភពលោក​

(VOVWORLD) - នៅថ្ងៃទី៦ ខែឧសភា សហភាពអឺរ៉ុប (EU) អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) និងប្រទេសចំនួនជាង ២០ ទៀត (រួមទាំងសហរដ្ឋអាមេរិក) បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងសន្តិសុខស្បៀងអាហារពិភព លោក។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បណ្តារដ្ឋាភិបាលនិងអង្គការដែលបានរៀបរាប់ខាងលើនេះ បានព្រមានអំពី "ផលប៉ះពាល់ជាសកលលើសន្តិសុខស្បៀងអាហារ" ដែលបណ្តាលមកពីជម្លោះនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើ "ភាពបន្ទាន់ និងសារៈសំខាន់នៃការរក្សាពាណិជ្ជកម្ម និងទីផ្សារកសិកម្មបើកចំហដែលអាចព្យាករណ៍បាន"។ យោងតាមសេចក្តីថ្លែងការណ៍ ប្រការនេះនឹងជួយ "ធានាឱ្យមានលំហូរបន្តបន្ទាប់នៃស្បៀងអាហារ ក៏ដូចជាផលិតផល សេវាកម្មនិងធាតុចូលសំខាន់ៗសម្រាប់ផលិតកម្ម ការផ្គត់ផ្គង់កសិកផលនិងស្បៀងអាហារ"។ តាមនោះ  បណ្តាប្រទេសបានប្តេជ្ញា នឹងសម្របសម្រួលជាមួយគ្នាដើម្បីធានាឲ្យបាននូវ “ស្បៀងអាហារនិងអាហារូបត្ថម្ភយ៉ាងគ្រប់គ្រាន់ ប្រកបដោយសុវត្ថិភាព ដោយមានតម្លៃសមរម្យ និងងាយស្រួលទទួលបាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

បណ្តាមេដឹកនាំក៏បានប្តេជ្ញា រក្សាទីផ្សារកសិកម្ម និងស្បៀងអាហារនៅក្នុងប្រទេសខ្លួន ឲ្យបាន "បើកចំហ អាចព្យាករណ៍បាន និងមានតម្លាភាព ដោយមិនដាក់វិធានការរឹតបន្តឹងពាណិជ្ជកម្មដែលមិនសមហេតុផល សម្រាប់កសិផល និងស្បៀងអាហារពីកសិផល ឬធាតុចូលផលិតកម្មកសិកម្មសំខាន់ៗផងដែរ"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ