EU – កាណាដាបើកចេញទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
|
EU – កាណាដាបើកចេញទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (VNA) |
(VOVworld) – សន្និសីទកំពូលរវាងសហភាពអឺរ៉ុប (EU) និងកាណាដាដែលបាន
ប្រព្រឹត្តទៅនាថ្ងៃទី ៣០ តុលា នៅរដ្ឋធានី Brussels ប្រទេសបែលហ្ស៊ីក បានបិទ
បញ្ចប់ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ច
លើគ្រប់ជ្រុងជ្រោយ EU- កាណាដា (CETA) និងកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ
(SPA)។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុក ជាការបោះជំហានធំមួយក្នុងពេល
ដែលប៉ុន្មានថ្ងៃកន្លងទៅនេះ CETA បានប្រឈមមុខនឹងគ្រោះអាសន្នដួលេលំ
ដោយសារការប្រឆាំងជំទាស់របស់តំបន់ Wallonie និងតំបន់និយាយភាសា
បារាំងរបស់បែលហ្ស៊ីក។ ថ្លែងមតិក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា
លោក Justin Trudeau ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker
បានវាយតំលៃថា៖ ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែ ភាគីទាំងពីរ
ទទួលបានការស្រុះចិត្តគំនិតហើយឆ្ពោះទៅការចុះហត្ថលេខាកិច្ចព្រមព្រៀង
CETA ដែលបានចំណាយអស់ ៧ ឆ្នាំដើម្បីចរចារ។ ក្នុងពេលចូលជាធរមាន
CETA នឹងផ្សាភ្ជាប់ EU ជាមួយកាណាដាលើវិស័យសេដ្ឋកិច្ច។ ការផ្លាស់ប្តូរ
ទំនិញទ្វេភាគី នឹងត្រូវបានកាត់បន្ថយដល់ ៩៩% ពន្ធនៃការនាំចេញ។ សភា
អឺរ៉ុបនិងរដ្ឋសភាកាណាដានឹងអនុម័តកិច្ចព្រមព្រៀងនេះមុនពេលវាចូល
ជាធរមាន។
នៅសន្និសីទកំពូលលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
SPA សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីគោលនយោបាយកិច្ចការ
បរទេស ជាពិសេសលើវិស័យរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ការ អភិវឌ្ឍន៍
សេដ្ឋកិច្ចនិរន្តរភាព ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ កិច្ចសហប្រតិ
បត្តិការយុត្តិធម៌និងអនុវត្តច្បាប់។ សន្និសីទលើកនេះក៏បានពិភាក្សាអំពី
ការលើក លែងទិដ្ឋាការចំពោះប្រជាពលរដ្ឋ EU ដែលទៅទេសចរណ៍នៅ
កាណាដាឬ បញ្រោសមកវិញ ផងដែរ៕