EU កោះហៅឯកអគ្គរដ្ឋទូតទួរគីដោយសារសន្ទរកថារបស់ប្រធានាធិបតី Erdogan
|
EU កោះហៅឯកអគ្គរដ្ឋទូតទួរគីដោយសារសន្ទរកថារបស់ប្រធានាធិបតី Erdogan (VNA) |
(VOVworld) – នាថ្ងៃទី ២៣ មិនា សហភាពអឺរ៉ុប (EU) បានកោះហៅឯកអគ្គ
រដ្ឋទូតទួរគីប្រចាំនៅទីនេះដើម្បីពន្យល់អំពីសេចក្តីប្រកាសរបស់ប្រធានាធា
ធិបតី ទួរគីលោក Recep Tayyip Erdogan ដែលបានចាត់ទុកថា៖ ប្រជាពល
រដ្ឋអឺរ៉ុប មិនអាចធ្វើដំណើរសុវត្ថភាពលើវិថីពិភពលោកឡើយប្រសិនបើគេ
នៅរក្សាទស្សនៈបច្ចុប្បន្នចំពោះ Ankara។ កាយវិការពោលខាងលើបានប្រ
ព្រឹត្តទៅក្នុងកាលៈទេសៈភាពតានតឹងការទូតរវាងទួរគីនិងប្រទេសជា
សមាជិក EU មួយចំនួនកំពុងឡើងជណ្តើរ។ ទោះជា បណ្តាការជជែកវែក
ញែកអាចធ្វើឲ្យទំនាក់ទំនងរវាងទូរគីនិង EU ដួលរំលំ បន្ទាប់ពីប្រធានា
ធិបតី Erdogan ទើបនឹងមានប្រសាសន៍ថា៖ ប្រទេសនេះនឹងពិនិត្យមើល
ឡើងវិញទំនាក់ទំនងជាមួយ EU បន្ទាប់ពីការបោះ ប្រជាមតិស្តីអំពីការ
ធ្វើវិសោធនកម្មនាខែមេសាខាងមុខ៕