EU ខ្វែងគំនិតគ្នាអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី

(VOVWORLD) - បន្ទាប់ពីមានការជជែកជាច្រើន នៅថ្ងៃទី ២៩ ខែឧសភា គណៈកម្មការអឺរ៉ុប (EC) បានឈានដល់សំណើមានលក្ខណៈសម្របសម្រួលមួយ ដែលអាច ទៅរកបទដាក់ទណ្ឌកម្មលើការដឹកជញ្ជីនប្រេងរ៉ែពីរុស្ស៊ីតាមផ្លូវសមុទ្រ ប៉ុន្តែ នៅតែអនុញ្ញាតឱ្យដឹកជញ្ជូនតាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេង Druzhba ។
EU ខ្វែងគំនិតគ្នាអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី - ảnh 1រោងចក្រចម្រាញ់ប្រេងនៅតំបន់ Irkutsk ប្រទេសរុស្ស៊ី។ រូបថត៖ REUTERS

ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប (EU) មិនទាន់សម្រេចបានការ ឯកភាពលើការហាមឃាត់ប្រេងរ៉ែប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយបណ្តាប្រទេស EU កំពុងបន្តពិភាក្សាលើបញ្ហានេះ។ ប្រទេសក្រិក ស៊ីប និងម៉ាល់តា បាន បញ្ចេញទ្រឹស្ដីថា បទប្បញ្ញត្តិថ្មីបានគំរាមកំហែងដល់អត្ថិភាពរបស់ក្រុមហ៊ុនដឹក ជញ្ជូនជាច្រើន។ យោងតាម EU ប្រហែល១/៣នៃបរិមាណប្រេងរើសរុប ត្រូវបានដឹកជញ្ជូនទៅកាន់ EU តាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេង Druzhba។ ប្រព័ន្ធបំពង់បង្ហូរប្រេងនេះបានផ្គត់ផ្គង់សម្រាប់រោងចក្រចម្រាញ់ប្រេងនៅប្រទេសហុងគ្រី ស្លូវ៉ាគីនិងសាធារណៈរដ្ឋឆែក ក៏ដូចជានៅប៉ូឡូញនិងអាល្លឺម៉ង់ បើទោះបីជា ប្រទេសអាល្លឺម៉ង់និងប៉ូឡូញបានបង្ហាញពីឯករាជ្យភាពចំពោះការផ្គត់ផ្គង់ប្រេង របស់រុស្ស៊ី នៅចុងឆ្នាំនេះក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ