EU គឺជាដៃគូរយូអង្វែងរបស់មីយ៉ាន់ម៉ា
(VOVworld) – នាថ្ងៃទី ៥ មិនា នៅទីក្រុង Brussels បែលហ្ស៊ីកក្នុងការចរចារ
ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein ដែលកំពុងមានដំណើរ
ទស្សកិច្ចនៅអឺរ៉ុបក្នុងរយៈពេល ១០ ថ្ងៃ បណ្ដាថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប (EU) បានសន្យាផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់មីយ៉ាន់ម៉ា ព្រមទាំង អំពាវនាវឲ្យ
រដ្ឋអំណាចនៃប្រទេសនេះខំប្រឹងប្រែងក្នុងកិច្ចការពារសហគមន៍ជនរួមជាតិភាគ
តិច ថែមទៀត។ថ្លែងមតិនៅទីនេះ ប្រធាន EU លោក Herman Van Rompuy បាន
សន្យាថា៖ EU គឺជាដៃគូរយូអង្វែងរបស់ប្រទេសអាស៊ី-អាគ្នេយនេះ។ ក្នុងពេល
នោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Jose Manuel Barosso បានចាត់ទុកថា៖
ទំនាក់ទំនងរវាង EU និងមីយ៉ាងម៉ា កំពុងបើកចេញទំព័រថ្មីមួយ។ Brussels បានប្រកាសនឹងត្រៀមខ្លួនជាស្រេចពិនិត្យមើលកិច្ចព្រមព្រៀងវិនិយោគ
ទ្វេភាគីមួយជាមួយ Naypyidaw៕