EU គាំទ្រលីបង់ស្ដារស្ថិរភាពក្នុងប្រទេសក្រោយពីវិបត្តិនយោបាយ

(VOVWORLD) - នាថ្ងៃទី១៩ ធ្នូ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Federica Mogherini បាន អះអាងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងខ្លាំងក្លា

របស់ EU ចំពោះលីបង់ ក្រោយពី វិបត្តិនយោបាយកាលពីខែវិច្ឆិកាកន្លង

ទៅនៅប្រទេសនេះ។

EU គាំទ្រលីបង់ស្ដារស្ថិរភាពក្នុងប្រទេសក្រោយពីវិបត្តិនយោបាយ - ảnh 1នាយករដ្ឋមន្ត្រីលីបង់លោក Saad Hariri នៅទីក្រុងប៉ារីសរបស់បារាំងកាលពីថ្ងៃទី១ កញ្ញា (រូបថត៖ AFP/TTXVN)

 សេចក្ដីថ្លែងការណ៍ ពោលខាងលើត្រូវបានលោកស្រី Mogherini ធ្វើឡើងក្នុងជំនួបជាមួយបណ្ដា

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់លីបង់។ តបតវិញការថ្លែងមតិរបស់លោកស្រី Mogherini ប្រធានា

ធិបតីលីបង់លោក Michel Aoun អះអាងថា លីបង់វាយតំលៃខ្ពស់ចំពោះ ការគាំទ្ររបស់ EU

ហើយសង្ឃឹមថាប្រទេសសមាជិកទាំងអស់នៃសហភាពនេះ នឹងចូលរួមសន្និសីទសកលនានា

សំដៅជួយឧបត្ថម្ភសំរាប់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ