EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី

EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី - ảnh 1
EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី (Image:VNA)


(VOVworld)- សហភាពអឺរ៉ុប (EU) និងគុយបាសុទ្ធតែវាយតំលៃសុទិដ្ឋិនិយមនូវ
 លទ្ធផលនៃការចរចារលើកទី៥ស្តីអំពីការបង្កើតប្រក្រតីភាពទំនាក់ទំនងរវាង
ភាគីទាំងពីរដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ កញ្ញា នៅរដ្ឋធានី La Habana។
 ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីបញ្ចប់ការចរចារ អនុរដ្ឋមន្ត្រី
ការបរទេសគុយបា លោក Abelardo Moreno និងជាប្រធានក្រុមចរចារគុយបា
បានឲ្យដឹងថា៖ ភាគីទាំងពីរបានពិភាគ្សាអំពីការតស៊ូប្រឆាំងគ្រឿងញៀនអំពើ
ពុករលួយបញ្ហាភេវរកម្មនិងគ្រោះជួញដូរមនុស្ស។ លោក Moreo ក៏បានទទួល
ស្គាល់ថា៖  EU និងគុយបា មានដំណោះស្រាយបញ្ហាសិទ្ធិមនុស្សអន្តោប្រវេសន៍
និងការរំសាយសព្វាវុធខុសពីគ្នាប៉ុន្តែភាគីនិមួយៗសុទ្ធតែជ្រើសរើសខឿន
ប្រជាធិបតេយ្យដោយឡែកអាស្រ័យទៅលើប្រវត្តិសាស្ត្រវប្បធម៌និងនយោ
បាយរបស់ខ្លួន។ រីឯខ្លួនវិញ ប្រធានក្រុមចរចារ EU លោក Christian Leffer បាន
ឲ្យដឹងថា៖ កិច្ចចរចារទទួលបានការបោះជំហានដ៏ធំធេង ក្នុងនោះ ការខ្វែង
គំនិតអំពីបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យនិងការគ្រប់គ្រងរដ្ឋរួមជាមួយការ
ខ្វែងគំនិតរវាងភាគីទាំងពីរត្រូវបានបង្រួញ។ វង់ចរចារ លើកនេះនឹងបង្ក
លក្ខណៈងាយស្រួលសំរាប់វង់ចរចារជាបន្តនាខែវិច្ជិការខាងមុខ នៅទីក្រុង
 Brussels បែលហ្ស៊ីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ