EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីស្ថានភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត
(VOVWORLD) - លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយយើងខ្ញុំក៏គាំទ្រ ចំពោះដំណើរការឆ្ពោះទៅរកការបញ្ចប់កិច្ចចរចាស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាង គតិយុត្ត។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងអនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាអគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Federica Mogherini នៅក្នុងសន្និសីទកាសែត (រូបថត៖ VOV) |
នាថ្ងៃទី៥ ខែសីហា នៅក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អនុ ប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាអគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Federica Mogherini បាន ជម្រាបថា EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីការកើនឡើងនៃ ភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ EU ចាត់ទុកថា រាល់ភាពតាន តឹងយ៉ាងដូច្នេះមិនមែនជាកត្តាងាយស្រួលចំពោះបរិយាកាសសន្តិភាពនិងស្ថិរ ភាពនៅក្នុងតំបន់នេះឡើយ។
លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយយើងខ្ញុំក៏គាំទ្រ ចំពោះដំណើរការឆ្ពោះទៅរកការបញ្ចប់កិច្ចចរចាស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត។ យើងខ្ញុំក៏មានគោល បំណងថា ភាគីនានានឹងជំរុញកិច្ចខិតខំប្រឹងប្រែងសំដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងគាំទ្រចំពោះទស្សនៈស្ដីពីការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺគោរព បទបញ្ញត្តិទាំងអស់នៅក្នុង UNCLOS 1982 ផងដែរ”។
ចំណែកឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានស្វាគមន៍ទស្សនៈរបស់ EU ដែលគាំទ្រចំពោះសេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោក Pham Binh Minh បានស្នើអោយ EU បន្តចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព ការគោរពច្បាប់ គោរព UNCLOS 1982 ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស នានានៅសមុទ្រខាងកើតផងដែរ៕