EU ចោទប្រកាន់ រុស្ស៊ីនិងចិនពីបទរៀបចំការឃោសនាមិនពិត សំដៅ​ទៅលើ EU អំពីជំងឺរាតត្បាត Covid-19

(VOVWORLD) - មន្ត្រីសហភាពអឺរ៉ុប - (EU) នាថ្ងៃទី ១០ ខែមិថុនា បានឡើងសម្លេងរិះគន់រុស្ស៊ី និងចិនដែលបានរៀបចំយុទ្ធនាការផ្សព្វផ្សាយព័ត៌មានខុសពីការពិត ដែលផ្តោតលើ EU ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19។

ក្នុងប៉ុន្មានឆ្នាំកន្លងមក EU ធ្លាប់បានរិះគន់រុស្ស៊ីម្តងហើយម្តងទៀតចំពោះយុទ្ធនាការផ្សព្វផ្សាយ ដែលផ្តោតទៅលើប្លុកនេះ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែល EU បានរិះគន់ចិន។ ជាក់ស្ដែង កាលពី ខែមិនា ឆ្នាំ ២០២០ ស្ថានទូតចិនប្រចាំនៅបារាំងបានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់

ស្ថានទូត ដែលបានចោទប្រកាន់បុគ្គលិកសុខាភិបាលនៃប្រទេសនេះ នៅមណ្ឌលថែទាំជនចាស់ជរានៅបារាំង មិនយកចិត្តទុកដាក់ទៅលើការងារ ហើយទុកឲ្យមនុស្សវ័យចំណាស់ស្លាប់ដោយសារជំងឺរាតត្បាត Covid-19 ជាដើម។

សូមបញ្ជាក់ដែរថា ទំនាក់ទំនងរវាង EU ជាមួយចិន កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 ខណៈដែលកើតមានការខ្វែងគំនិតគ្នាអំពីការដែលចិនធ្វើចំណាត់ការជំងឺរាតត្បាត ឬរបៀបដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សាយព័ត៌មានអំពីចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ