EU ចាប់ផ្ដើមអនុវត្តន៍ផែនការស្តារឡើងវិញក្រោយជំងឺកូវីដ១៩

(VOVWORLD) - ក្រុមប្រឹក្សាអឺរ៉ុប(EC)នាថ្ងៃទី៣១ ឧសភាបានឲ្យដឹងថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU)នឹងចាប់ផ្ដើមអនុវត្តន៍ផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ដែលមានតម្លៃ ៧៥០ពាន់លានអឺរ៉ូ ក្នុងខែមិថុនានេះ បន្ទាប់ពីប្រទេសជាសមាជិកទាំង ២៧ បានអនុម័តនូវកម្មវិធីនេះ។ 
EU ចាប់ផ្ដើមអនុវត្តន៍ផែនការស្តារឡើងវិញក្រោយជំងឺកូវីដ១៩ - ảnh 1ប្រធានប្តូរវេន EC នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa ក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១  (រូបថត៖ REUTERS / Johanna Geron)

ប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប និងជានាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងទទួលបានប្រភពជំនួយចាំបាច់ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបអាចឈានទៅដល់ទីផ្សារទុននិងកម្ចីប្រាក់ដើម្បីចំណាយថវិកាដល់ផែនការស្តារឡើងវិញក្នុងនាមជាសមាជិកសហភាពអឺរ៉ុប។

សូមគូសបញ្ជាក់ថា សហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងស្តីពីផែនការស្តារឡើងវិញដែលមានតម្លៃ៧៥០ពាន់លានអឺរ៉ូកាលពីខែកក្កដាឆ្នាំ២០២០ ប៉ុន្តែសកម្មភាពនេះត្រូវមានការឯកភាពពីប្រទេសជាសមាជិកទាំង២៧នៃសហភាពអឺរ៉ុបសិន មុនពេលដែលគណៈកម្មការអឺរ៉ុបអាចខ្ចីប្រាក់ក្នុងនាមសហភាពរបស់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ