EU ចរចាជាផ្លូវការចំពោះសមាជិកភាពរបស់អាល់បានី

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា សហភាពអឺរ៉ុប (EU) បានបើកជាផ្លូវការនូវជំពូកដំបូង ជាមួយអាល់បា នី (Albania)  ដែលជាការកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការចរចា អំពីការចូលជាសមាជិកEU របស់ប្រទេសនេះ។ ព្រឹត្តិការណ៍ នេះបានប្រព្រឹត្តទៅ បន្ទាប់ពីសន្និសីទស្តីពីការចូលជាសមាជិកលើកទី ២ រវាង EU និង Albania ដែលធ្វើឡើងនៅ Luxembourg។

បន្ទាប់ពីសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលជាប្រទេសកាន់តំណែងជាប្រធានសហភាពអឺរ៉ុបបច្ចុប្បន្ន, សមាជិកអឺរ៉ុបទទួលបន្ទុកលើការពង្រីកសហភាពអឺរ៉ុប និងទំនាក់ទំនងរបស់សហភាពអឺរ៉ុប ជាមួយប្រទេសជិតខាង លោក Oliver Varhelyi និងនាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានឲ្យដឹងថា ការសម្រេចចិត្តបើកជំពូកដំបូងជាមួយអាល់បានីគឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ  តាមរយៈការចរចាដើម្បីធានាថា អាល់បានីនឹងចូលជាសមាជិកសហភាពអឺរ៉ុបបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកក៏បានលើកឡើងពីការគាំទ្រដ៏រឹងមាំរបស់ហុងគ្រីសម្រាប់ការពង្រីកសហភាពអឺរ៉ុប និងតម្រូវការបអ្រីកបន្ថែមសមាជិកថ្មីក្នុងការស្តារប្លុកនេះឡើងវិញ។  នាយករដ្ឋមន្ត្រីអាល់បានី Edi Rama បានសម្តែងការពេញចិត្តចំពោះការសម្រេចចិត្តនេះ ដោយបានហៅថា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនអាល់បានីនិងសហភាពអឺរ៉ុប។ លោកក៏បានសង្កត់ធ្ងន់ភាពចាំបាច់សម្រាប់ទំនាក់ទំនងដៃគូសកម្ម រវាងសហភាពអឺរ៉ុប និងតំបន់បាល់កង់ ខាងលិច។

សូមគូសបញ្ជាក់ថា អាល់បានីបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការក្នុងឆ្នាំ ២០០៩។ ការចរចាអំពីបញ្ហាចូលជាសមាជិកសហភាពអឺរ៉ុបរបស់អាល់បានីចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ