EU ជួយឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា សហភាពអឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ចំនួន ៦០.០០០ អឺរ៉ូ (ស្មើនឹង ១,៥ ពាន់លានដុង) ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនចំនួន ២៤.០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់។
តំបន់វាលសណ្ដទន្លេ Cuu Long រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតនិងជ្រាបចូលជាតិប្រៃ (រូបថត៖ CPV) |
ដើម្បីទប់ទល់នឹងស្ថានភាពនៃគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ដែលកំពុងកើតមានឡើងនិងប៉ះពាល់ដល់តំបន់នានាតាមវាលសណ្ដទន្លេ Cuu Long នៅ វៀតណាម នាថ្ងៃទី ៣ ខែមីនា សហភាពអឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ចំនួន ៦០.០០០ អឺរ៉ូ (ស្មើនឹង ១,៥ ពាន់លានដុង) ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនចំនួន ២៤.០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់។
ប្រភពនៃជំនួយឧបត្ថម្ភនេះគឺជាផ្នែកមួយនៃការរួមវិភាគទានរបស់សហភាពអឺរ៉ុបដែលផ្តល់ជូនមូលនិធិសង្គ្រោះគ្រោះមហន្តរាយអន្តរជាតិជាបន្ទាន់ (DREF) នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC)។ តាមរយៈកាកបាទក្រហមវៀតណាម (VNRC), ចំនួនទឹកប្រាក់ទាំងនេះនឹងផ្តល់ជំនួយ ឧបត្ថម្ភជាចាំបាច់ រួមមាន ការផ្តល់ទឹកស្អាត និងបង្កើនការធ្វើអនាម័យនិងការថែទាំសុខភាពសម្រាប់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីកង្វះទឹកស្អាតជាដើមផងដែរ៕