EU ជំរុញការកែលម្អអគារសំដៅសន្សំសម្ចៃថាមពលនិងកាត់បន្ថយការបំភាយកាបូន
(VOVWORLD) - សហភាពអឺរ៉ុប (EU) កំពុងចេញផ្សាយសារាចរណ៍ថ្មី សំដៅកែលម្អអគារចាស់ ដើម្បីសន្សំសម្ចៃថាមពល ឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
ឧស្ម័នបញ្ចេញចោលពីបណ្ដាអគារស្រូបយក៣៦%នៃបរិមាណឧស្ម័នផ្ទះកញ្ចក់សរុបរបស់ EU។ (រូបថត៖ AFP/ Getty Images) |
ក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃទី១៥ ខែធ្នូ បណ្ដាមន្ត្រីរបស់ EU ឲ្យដឹងថា ការកែ លម្អនេះ នឹងដើរតួនាទីដ៏សំខាន់មួយក្នុងកិច្ចព្រមព្រៀងបៃតងរបស់គណៈកម្មាធិការ អឺរ៉ុប។ យោងតាមអនុប្រធានគណៈ កម្មាធិការអឺរ៉ុបទទួលបន្ទុកកិច្ចព្រមព្រៀងបៃតង លោក Frans Timmermans សំណើរនេះគឺសំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សន្សំសម្ចៃថាមពល ដោះស្រាយភាពកង្វះខាតថាមពល បង្កលក្ខណៈដើម្បីលើក ស្ទួយគុណភាពជីវិត បង្កើតការងារធ្វើនិងកំណើន។
យោងតាមគណៈកម្មាធិការអឺរ៉ុប ចន្លោះពី៨៥%ដល់៩៥%នៃចំនួនអគារ នាបច្ចុប្បន្ន ទំនឹងជានឹងបន្តគងវង្សរហូតដល់ឆ្នាំ២០៥០ ដែលជាកាលកំណត់ EU បានដាក់ចេញសម្រាប់គោលដៅអព្យាក្រឹតកាបូន។ គិតត្រឹមពេលនេះ ៧៥%នៃចំនួន អគាររបស់ EU មិនប្រើប្រាស់ថាមពលដោយប្រសិទ្ធភាពឡើយ។ ដូច្នេះ ការកែលម្អ អគារទាំងនេះមានតួនាទីដ៏សែនសំខាន់ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបៃតង៕