EU ជំរុញដំណើរការគតិយុត្តជាបន្តបន្ទាប់ ទាក់ទងនឹងពិធីសារអៀរឡង់ខាងជើង

(VOVWORLD) - នាថ្ងៃទី ២២ ខែកក្កដា គណៈកម្មាធិការអឺរ៉ុប (EC) បានចាប់ផ្តើមដំណើរការគតិយុត្តថ្មីចំនួន ៤ ប្រឆាំងនឹងចក្រភពអង់គ្លេស ដោយចោទប្រកាន់ទីក្រុងឡុងដ៍ មិនគោរពតាមមាត្រាសំខាន់ៗនៃពិធីសារអៀរឡង់ខាងជើង។ 
EU ជំរុញដំណើរការគតិយុត្តជាបន្តបន្ទាប់ ទាក់ទងនឹងពិធីសារអៀរឡង់ខាងជើង - ảnh 1សម័យប្រជុំនៃសភាជាន់ទាបអង់គ្លេសនៅទីក្រុងឡុងដ៍ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

កាយវិការនេះ បានកើតឡើងបន្ទាប់ពីសភាជាន់ទាបអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការលុបចោលបទបញ្ញត្តិមួយចំនួន ដែលគ្រប់គ្រងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ទាក់ទិនដល់អៀរឡង់ខាងជើង។ EC ដែលជាទីភ្នាក់ងារឃ្លាំមើលទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុបបានចាត់ទុកថា ទីក្រុងឡុងដ៍មិនបានត្រៀមខ្លួនជាស្រេចចូលរួមក្នុងការពិភាក្សាស្តីពីការធ្វើវិសោធនកម្មពិធីសារអៀរឡង់ខាងជើង ហើយការដែលសភាជាន់ទាបនៃប្រទេសនេះ អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីពិធីសារអៀរឡង់ខាងជើងបានធ្វើឱ្យស្មារតីនៃកិច្ចសហប្រតិបត្តិការត្រូវចុះខ្សោយ។

សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ EC បានជំរុញដំណើរការគតិយុត្តសរុបចំនួន ៧ ប្រឆាំងនឹងចក្រភពអង់គ្លេសដែលពាក់ព័ន្ធនឹងពិធីសារអៀរឡង់ខាងជើង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ