EU ជំរុញឲ្យក្រិកបង្កើនការគ្រប់គ្រងខ្សែព្រំដែននៅខាងក្រៅប្លុក

EU ជំរុញឲ្យក្រិកបង្កើនការគ្រប់គ្រងខ្សែព្រំដែននៅខាងក្រៅប្លុក - ảnh 1
ជនចំណាកស្រុកមកកាន់កោះ​ Lesbos របស់ក្រិកក្រោយពីធ្វើដំណើរឆ្លងសមុទ្រ Aegean របស់ទួរគី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ កុម្ភៈ សហភាពអឺរ៉ុប (EU) បានជំរុញឲ្យកិ្រកមានសកម្មភាព
ជាក់ស្ដែងសំដៅត្រួតពិនិត្យរលកជនចំណាកស្រុកដែលកំពុងហូរមកឆ្នេរសមុទ្រនៃ
ប្រទេសនេះ ព្រមទាំងការពារខ្សែព្រំដែននៅខាងក្រៅប្លុកទាំងមូល។ គណៈកម្មាធិ
ការអឺរ៉ុប (EC) បានស្នើរឲ្យក្រិករឹតបន្តឹងដំណើរការចុះបញ្ជីជនភៀសខ្លួនដូចជា
យកស្នាមម្រាមដៃនិងប្រៀបធៀបព័ត៌មានឯកជនរបស់ជនភៀសខ្លួនជាមួយមូល
ដ្ឋានទិន្នន័យសន្តិសុខនានា។ក្រៅពីនោះ​ ក្រិកក៏ត្រូវរៀបចំលំនៅដ្ឋានឲ្យសមស្រប
សំរាប់ជនភៀខ្លួនក្នុងរយៈពេលរងចាំធ្វើបែបបទសុំជ្រកកោន ព្រម ទាំងដាសតឿន
ការបញ្ជូនវិលត្រឡប់វិញចំពោះករណីត្រូវបដិសេធនិងរឹតបន្តឹង ការយាមល្បាតខ្សែ
ព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ