EU ដកការគ្រប់គ្រងមុខទំនិញបន្លែ គ្រឿងទេសមួយចំនួនរបស់វៀតណាម
(VOVWORLD) - ជារៀងរាល់ ៦ ខែម្ដង សភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបបានបើកកិច្ចប្រជុំដើម្បីពិចារណា វាយតម្លៃលើកម្រិតនៃការរំលោភបំពានអំពីសុវត្ថិភាពម្ហូបអាហារ និងចំណីសម្រាប់សត្វរបស់បណ្ដាប្រទេសនាំចេញទៅកាន់ទីផ្សារ EU។
parsley coriander leaves basil និង mint ត្រូវបានដកចេញពីបញ្ជីត្រួតពិនិត្យ។ រូបភាព៖ Kinhtenongthon.vn |
ការិយាល័យជូនដំណឹង សំណួរ និងចម្លើយថ្នាក់ជាតិទទួលបន្ទុកអនាម័យរោគរាតត្បាត ភូតគាមអនាម័យសត្វ រុក្ខជាតិ (SPS វៀតណាម) នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កាលពីថ្ងៃទី ៣០ មករា បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) ទើបតែបានចេញបទប្បញ្ញត្តិស្តីពីការអនុវត្តជាបណ្ដោះអាសន្ន វិធានការគ្រប់គ្រងជាផ្លូវការ និងបន្ទាន់លើមុខទំនិញនាំចូល EU មួយចំនួន តាមនោះ ផលិតផលចំនួន ៤ របស់វៀតណាមគឺ៖ parsley coriander leaves basil និង mint លែងត្រូវបាន EU អនុវត្តន៍វិធានការគ្រប់គ្រងជាផ្លូវការ និងជាបន្ទាន់ ហើយលែងត្រូវបានគ្រប់គ្រងនៅកម្រិត ៥០% ខណៈពេលនាំចេញទៅកាន់ទីផ្សារ EU។ លើសពីនេះទៅទៀត ផលិតផលមីកញ្ចប់ និងម្តេសកណ្ដឹងរបស់វៀតណាម ស្ថិតក្នុងការគ្រប់គ្រង ២០% និង ៥០%។
សូមបញ្ជាក់ដែរថា ជារៀងរាល់ ៦ ខែម្ដង សភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបបានបើកកិច្ចប្រជុំដើម្បីពិចារណា វាយតម្លៃលើកម្រិតនៃការរំលោភបំពានអំពីសុវត្ថិភាពម្ហូបអាហារ និងចំណីសម្រាប់សត្វរបស់បណ្ដាប្រទេសនាំចេញទៅកាន់ទីផ្សារ EU។ ក្រោយមក EU នឹងប្រកាសពីការផ្លាស់ប្តូរបទប្បញ្ញត្តិស្ដីពីវិធានការត្រួតពិនិត្យផងដែរ៕