EU ដាក់ចេញលក្ខខ័ណ្ឌក្នុងកិច្ចចរចារជាមួយអង់គ្លេស

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចស៊ែលរបស់ប៊ែលហ្សិក នោះ នាថ្ងៃទី១២ កក្កដា ប្រធានក្រុមចរចារស្ដីពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier បានដាក់ចេញលក្ខខ័ណ្ឌដ៏រឹងមាំចំពោះអង់គ្លេសក្នុងប៉ុន្មាន ខែចរចារដំបូង មុននឹងភាគីទាំងពីរចាប់ផ្ដើមពិចារណាលើទំនាក់ទំនងមួយនា អនាគត។
EU ដាក់ចេញលក្ខខ័ណ្ឌក្នុងកិច្ចចរចារជាមួយអង់គ្លេស - ảnh 1ប្រធានក្រុមចរចារស្ដីពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier (ស្ដាំ)និងរដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស David Davis (រូបថត៖AFP/TTXVN) 

(VOVworld) - ថ្លែងមតិក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចស៊ែលរបស់ប៊ែលហ្សិក នោះ នាថ្ងៃទី១២ កក្កដា ប្រធានក្រុមចរចារស្ដីពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier បានដាក់ចេញលក្ខខ័ណ្ឌដ៏រឹងមាំចំពោះអង់គ្លេសក្នុងប៉ុន្មាន ខែចរចារដំបូង មុននឹងភាគីទាំងពីរចាប់ផ្ដើមពិចារណាលើទំនាក់ទំនងមួយនា អនាគត។លោក Barnier ចាត់ទុកថា អង់គ្លេសចាំបាច់ត្រូវពន្លឿនឲ្យបានគ្រប់ គ្រាន់នូវបញ្ហាទាំងអស់នាគ្រាដំបូងរួមមានសិទ្ធិពលរដ្ឋ កញ្ចប់ប្រាក់ដែលអង់គ្លេស ត្រូវបង់ជូន EU ក៏ដូចជាខ្សែព្រំដែនជាមួយអៀឡង់មុននឹងចរចារលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មនាពេលអនាគត។លោក Barnier សង្កត់ធ្ងន់ថា រាល់បញ្ហានេះគឺមិន អាចឃ្លាតពីគ្នាទេ ហើយអង់គ្លេសនឹងពិបាកឈានដល់ដំណាក់កាលជាបន្ត ប្រសិនបើប្រទេសនេះពន្លឿនបញ្ហាតែ២ក្នុងបញ្ហាទាំង៣ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ