EU ដាក់ទណ្ឌកម្មទៅលើរដ្ឋអំណាចយោធាថៃ
|
EU ដាក់ទណ្ឌកម្មរដ្ឋអំណាចយោធាថៃ (vietnamplus.vn) |
Vovworld-រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU)
នាថ្ងៃទី២៣មិថុនាបានថ្កោលទោសការដែលកងទ័ពថៃធ្វើពលប្រហារមុននេះ១ខែ
និងឯកភាពអំពីវិធានការដាក់ទណ្ឌកម្មទៅលើរដ្ឋអំណាចយោធានៅប្រទេសអាស៊ី-
អាគ្នេយ៍នេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស EU ចំនួន២៨បានលើកច្បាស់ថា សហភាពនេះផ្អាកជាបណ្ដោះអាសន្នដំណើរទស្សនកិច្ចជាផ្លូវការទៅថៃនិងផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការ
ជាមួយបាងកក។ បណ្ដារដ្ឋមន្ត្រីនៅសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាអំពីបំរ៉ែបំរួល
នៃស្ថានភាពនៅថៃនិងសង្កត់ធ្ងន់ថា មជ្ឈដ្ឋានអ្នកយោធាត្រូវស្ដាដំណើរការ
ប្រជាធិបតេយ្យស្របច្បាប់និងរដ្ឋធម្មនុញ្ញតាមរយៈការបោះឆ្នោតគួរឲ្យទុកចិត្តនិង
លើគ្រប់វិស័យ។ EU ក៏ដាស់តឿនរដ្ឋអំណាចយោធាថៃគោរពសិទ្ធិមនុស្សសិទ្ធិសេរី
ភាព ទន្ទឹមនឹងនោះព្រមាននឹងពិនិត្យឡើងវិញទំនាក់ទំនងជាមួយថៃរាប់ទាំងអនុវត្តវិធានការយ៉ាងខ្លាំងក្លាជាងចំណុះទៅលើបំរ៉ែបំរួលនៃស្ថានភាពនៅប្រទេសនេះនា
ពេលខាងមុខ៕