EU ថ្កោលទោសរលកប្រយុទ្ធថ្មីនៅអ៊ុយក្រែន

EU ថ្កោលទោសរលកប្រយុទ្ធថ្មីនៅអ៊ុយក្រែន - ảnh 1
រថយន្តយោធារបស់កងទ័ពអ៊ុយក្រែនទៅកាន់ Donetsk នាថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៦
 (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី៣១ មករា សម្ព័ន្ធភាពអឺរ៉ុប (EU) ប្រកាសថា ការប្រយុទ្ធ
គ្នារវាងភាគីបះបោរនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននៅប៉ែកខាងកើតប្រទេស
នេះជាអំពើរំលោភដ៏ច្បាស់លាស់ទៅលើកិច្ចព្រមព្រៀង Minsk។បារាំងនិងអាល្លឺម៉ង់
ជាប្រទេសចំនួន២ដែលគាំពារកិច្ចព្រមព្រៀងចតុភាគី​Minsk រួមជាមួយរុស្ស៊ីនិង
អ៊ុយក្រែន។ថ្នាក់ដឹកនាំអឺរ៉ុបនានាបានអនុម័តលើវិធានការហុំព័ទ្ធជាច្រើនទៅលើ
រុស្ស៊ី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។អឺរ៉ុបព្រមានថា បទហ៊ុំព័ទ្ធទៅលើរុស្ស៊ីនឹង
មិនត្រូវបានលុបចោលឡើយ នៅពេលស្ថានភាពអំពើហឹង្សានៅតែកើតមានឡើង
នៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ