EU និងកូរ៉េខាងត្បូងអះអាងអំពីការសន្យាលើពាណិជ្ជកម្មសេរីនិងសន្តិភាព នៅឧបទ្វីប កូរ៉េ

(VOVWORLD) -    នាថ្ងៃទី១៩ខែតុលា កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុប  បានអះអាងឲ្យ សន្យា របស់ភាគីទាំងពីលើពាណិជ្ជកម្មសេរីពហុភាគីនៅក្នុងជំនួបរវាងប្រធានាធិ បតីកូរ៉េខាងត្បូង លោក Moon Jea-in និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  លោក Jean Claude Juncker ក្នុងបរិបទមានការគំរាមកំហែងអំពីការគាំពារ ពាណិជ្ជកម្មដែលកំពុងលេចឡើងដោយចាប់ប្រភពពីរដ្ឋអំណាចរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump ។
EU និងកូរ៉េខាងត្បូងអះអាងអំពីការសន្យាលើពាណិជ្ជកម្មសេរីនិងសន្តិភាព នៅឧបទ្វីប កូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

ក្នុងសេចក្តីប្រកាសព័ត៌មាន ខុទ្ទកាល័យ ប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក ទី១២ (ASEM 12) នៅទីក្រុង Brussel (បែលហ្សិក) លោក Moon Jea-in និង លោក Jean Claude Juncker ក៏បានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែង រួមសំដៅ រំលាយអាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើងប្រដោបដោយ សន្តិភាព និង ស្ថាបនាឡើងខឿនសន្តភាពនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ