EU និងចិនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅ មក និងដោះស្រាយកង្វល់តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ។ 
EU និងចិនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (ឆ្វេង) និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

នាថ្ងៃទី ២២ មិថុនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅក្រៅកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុ សកលថ្មី។ កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំជាន់ខ្ពស់នៃប្រទេសជាង ១០០ រួមទាំងប្រមុខរដ្ឋចំនួន ៤០ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២-២៣ ខែមិថុនានៅទីក្រុងប៉ារីស (ប្រទេសបារាំង) ។

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយកង្វល់តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រី Li Qiang បានលើកឡើងថា មិនមានជម្លោះផលប្រយោជន៍ជាមូលដ្ឋានរវាងចិន និងសហភាពអឺរ៉ុបទេ ហើយបានអះអាងថា កិច្ចសហប្រតិបត្តិការមានអត្ថប្រយោជន៍ដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងកសាងពិភពលោកពហុប៉ូល។ ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបៃតង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យឌីជីថល។

សម្រាប់ខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានលើកឡើងថា EU មិនមានចេតនារារាំងការអភិវឌ្ឍរបស់ចិនទេ ហើយបានបញ្ជាក់ពីជំហររបស់ខ្លួនប្រឆាំងនឹងសង្រ្គាមត្រជាក់ថ្មី។ លោក Charles Michel បានឲ្យដឹងថា លោកបានត្រៀមជាស្រេចក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរជាមួយមេដឹកនាំចិន ដើម្បីលើកកម្ពស់ទំនាក់ទំនង EU-ចិន  រួមគ្នាអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសកលលោក អំពីបញ្ហាអាកាសធាតុ សុខភាព និងវិស័យផ្សេងៗទៀត ព្រមទាំងរួមចំណែកក្នុងការកសាងពិភពលោកបើកចំហ និង ពហុប៉ូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ