EU និងជប៉ុនសហប្រតិបត្តិការគ្នា ដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរ

(VOVWORLD) - នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុប(EC) លោក Charles Michel និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឯកភាពគ្នា សហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាព និងបើកចំហ។

EU និងជប៉ុនសហប្រតិបត្តិការគ្នា ដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរ - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនៅសន្និសីទសារព័ត៌មាននៅរដ្ឋធានីតូក្យូ។ (រូបថត៖ AFP/VNA)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរបស់ខ្លួន អំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិននិងកូរ៉េខាងជើង ហើយបានអះអាងថា នឹងរួមសហការជាមួយគ្នាលើបញ្ហាពិភពលោកដូចជាការប្រែប្រួលអាកាសធាតុ។ ជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំជប៉ុននិងលោក Charles Michel បានប្រព្រឹត្តិទៅ បន្ទាប់ពីផែនការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅថ្ងៃទី២៩ ខែវិច្ឆិកា របស់ប្រមុខ EC ត្រូវបានពន្យារពេលដោយសារតែមានសមាជិកគណៈប្រតិភូ EC មួយរូបបានឆ្លងមេរោគកូវីដ១៩។

EU និងជប៉ុនតែងតែយកចិត្តទុកដាក់ពិសេសចំពោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ EU បានវាយតម្លៃថា តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកកំពុងជាចំណុចស្នូលរបស់ពិភពលោក អំពីភូមិសាស្រ្តសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលក្នុងនោះ រាល់ការអាក់ខានណាមួយក៏អាចជះឥទ្ធិពលដោយផ្ទាល់ទៅលើផលប្រយោជន៍របស់សហភាពអឺរ៉ុបដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ