EU នឹងទួលបានផលប្រយោជនពេលដែលបង្កើនការសន្ទនាផ្ទាល់ជាមួយរុស្ស៊ី

(VOVWORLD) - នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel បានប្រកាសថា សហភាពអឺរ៉ុប (EU) នឹងទទួលផលប្រយោជន៍ក្នុងពេលដែលបើកទូលាយការសន្ទនា ផ្ទាល់ជាមួយរុស្ស៊ី ដោយសារ ប្រទេសនេះជានិច្ចកាលជាគោលដៅរបស់បណ្ដាការ ពិភាក្សានៅទីក្រុង Brussels។ 
EU នឹងទួលបានផលប្រយោជនពេលដែលបង្កើនការសន្ទនាផ្ទាល់ជាមួយរុស្ស៊ី - ảnh 1 EU នឹងទួលបានផលប្រយោជនពេលដែលបង្កើនការសន្ទនាផ្ទាល់ជាមួយរុស្ស៊ី

(VOVworld) – នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel បានប្រកាសថា សហភាពអឺរ៉ុប (EU) នឹងទទួលផលប្រយោជន៍ក្នុងពេលដែលបើកទូលាយការសន្ទនា ផ្ទាល់ជាមួយរុស្ស៊ី ដោយសារ ប្រទេសនេះជានិច្ចកាលជាគោលដៅរបស់បណ្ដាការ ពិភាក្សានៅទីក្រុង Brussels។ នាថ្ងៃទី ៣០ មករា ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីជំនួបធ្វើជាមួយសមភាគីរុស្ស៊ី លោក Dmitri Medvedev នាយករដ្ឋមន្ត្រីបែល ហ្ស៊ីក លោក Charles Michel  បានឲ្យដឹងថា៖ បណ្ដាថ្នាក់ដឹកនាំបានពិភាក្សាជាច្រើន អំពីប្រទេសរុស្ស៊ីក្នុងប្លុក EU ប៉ុន្តែ សហភាពនេះមិនជួបសន្ទនាជាមួយរុស្ស៊ីទេហើយ លោកចាត់ទុកថា៖ ការបើកទូលាយការសន្ទនាជាភាពចាំបាច់ទាំងស្រុង។ Brussels និងម៉ូស្គូមានការខ្វែងគំនិតមួយចំនួនទាក់ទិនដល់ឧបទ្វីប Crimea និងស្ថានភាពនៅ Donbass (ភាគខាងកើតអ៊ុយក្រែន) ភាគីទាំងពីរអាចផ្លាស់ប្តូរទស្សនៈដើម្បីយោគយល់ ថែមទៀតអំពីគោលជំហររបស់គ្នា។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Charles Michel   ដែលបានសរឲ្យឃើញថា៖ បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចនិងមានគោលបំណងសន្យា យ៉ាងសកម្មថែមទៀតក្នុងការកែលំអរទំនាក់ទំនងរវាងរុស្ស៊ីនិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ