EU និងម៉ិកស៊ិកទទួលបានកិច្ចព្រមព្រៀងបឋមស្ដីពី FTA ថ្មី

(VOVWORLD) -បើប្រៀបនឹងកិច្ចព្រមព្រៀងចាស់ឆ្នាំ ២០០០ នោះ FTA ថ្មី រវាងភាគីទាក់ទិននានាបានបំពេញបន្ថែមនូវកសិផល សេវាកម្ម ការវិនិយោគ ព្រមទាំងបទដ្ឋានពលករ និងការពារបរិស្ថាន។ 
EU និងម៉ិកស៊ិកទទួលបានកិច្ចព្រមព្រៀងបឋមស្ដីពី FTA ថ្មី - ảnh 1 EU និងម៉ិកស៊ិកទទួលបានកិច្ចព្រមព្រៀងបឋមស្ដីពី FTA ថ្មី

នាថ្ងៃទី ២១ មេសា សហភាពអឺរ៉ុប (EU) និងម៉ិកស៊ិកទទួលបានការព្រមព្រៀងបឋមួយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីថ្មី បន្ទាប់ពីវង់ចរចាបច្ចេកទេសចំនួន ៩ ដង ដែលអូសបន្លាយរយៈពេល ២ ឆ្នាំ។ ក្នុងសេចក្តីប្រកាសរួមមួយ សមាជិក EU ទទួលបន្ទុកពាណិជ្ជកម្ម លោក ស្រី Cecilia Malmstrom   សមាជិក EU ទទួលបន្ទុកកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phil Hogan និងរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិកលោក Ildefonso Guajardo បានឲ្យដឹងថា៖ បើប្រៀបនឹងកិច្ចព្រមព្រៀងចាស់ឆ្នាំ ២០០០ នោះ FTA ថ្មី រវាងភាគីទាក់ទិននានាបានបំពេញបន្ថែមនូវកសិផល សេវាកម្ម ការវិនិយោគ ព្រមទាំងបទដ្ឋានពលករ និងការពារបរិស្ថាន។ លោកស្តី Malmstrom បានអះអាងថា៖ កិច្ចព្រមព្រៀងថ្មីនេះ គឺជាសញ្ញាសរឲ្យឃើញថា៖ EU និងម៉ិកស៊ិកមិនត្រឹមតែបង្កើតសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែទាំងជាសញ្ញាទៅកាន់ពិភពលោកថា៖ ភាគីទាំងពីរសុទ្ធតែបើកទូលាយជាមួយមជ្ឈដ្ឋានសហគ្រាស ហើយមានជំនឿជាក់អំពីពាណិជ្ជកម្ម "បើកចំហ យុត្តិធម៌និងចីរភាព" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ