EU និងវៀតណាមសុទិដ្ឋនិយមឆ្ពោះទៅខាងមុខ
|
EU និងវៀតណាមសុទិដ្ឋនិយមឆ្ពោះទៅខាងមុខ (CPV) |
Vovworld-ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel នឹងមក
បំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៥ដល់២៦សីហា។ នេះជា
ដំណើរទស្សនកិច្ចវៀតណាមលើកទី២ហើយ របស់លោក Barroso ជាមួយតួនាទី
ជាប្រធាន EC ក្នុងកាលៈទេសៈទំនាក់ទំនងរវាង EU និងវៀតណាមកំពុងអភិវឌ្ឍន៍
ដ៏ល្អនិងសម្បូរបែប។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន
វៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Barroso បានឲ្យដឹងថា គោលដៅនៃដំណើរ
ទស្សនកិច្ចលើកនេះគឺសំដៅពង្រឹងលទ្ធផលដែលទទួលបាន ចាប់ផ្ដើមនិង
សហប្រតិបត្តិការតាមវិស័យនីមួយៗ ក៏ដូចជាទទួលបានវឌ្ឍន៍ភាពក្នុងការចរចារ
ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ នាបច្ចុប្បន្ន EU ជាទីផ្សារនាំចេញធំ
បំផុតរបស់វៀតណាមនិងឈរលំដាប់ថ្នាក់ទី២អំពីដៃគូរពាណិជ្ជកម្មទ្វេភាគី។
លើវិស័យនយោបាយ លោក Barroso បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់
វៀតណាមដូចជាអ្នកសម្របសម្រួលក្នុងទំនាក់ទំនងរវាង EU និងអាស៊ាន។
ស្ដីពីបញ្ហានៅសមុទ្រខាងកើតលោក Barroso បានអះអាងថា EU គោរព្ធសន្តិភាពស្ថិរភាពក្នុងដំបន់។ EU កំពុងលើកទឹកចិត្តបណ្ដាភាគីដោះស្រាយដោយសន្តិវិធីតាម
រយៈការសន្ទនានិងសហប្រតិបត្តិការសមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រនិងបន្តធានាសុវត្ថិភាពនិង
សេរីភាពនាវាចរណ៍៕