EU និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុងការចរចារអំពី TTIP

EU និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុងការចរចារអំពី TTIP - ảnh 1
សហភាពអឺរ៉ុប (EU) និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុង ការចរចារអំពីកិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP) (Image: Vietnam+)

(VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុង ការចរចារអំពីកិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP) ។ នេះគឺជាសេចក្តីប្រកាសនៃភាគីទាំង ២ ដែលត្រូវបាននាំចេញក្នុងសន្និសីទកាសែត
នារសៀលថ្ងៃទី ១៥ វិច្ឆិកា បន្ទាប់ពីបញ្ចប់វង់ចរចារលើកទី ២ អំពី TTIP ដែលបាន
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ទី​ ១៥ វិច្ឆិកា នៅទីក្រុង Brussels ប៉ែលហ្ស៊ីក។ ប្រធានក្រុមចរចាររបស់ EU លោក Ignacio Garcia Berceron  បានឲ្យដឹងថា៖ ភាគី
ទាំង ២ បានកំណត់បណ្ដាវិស័យមានការយកចិត្តទុកដាក់ដូច គ្នាដើម្បីឯកភាព
អំពីការវិនិយោគ សេវ៉ាកម្ម ជាដើម។ បញ្ហាសេវ៉ាកម្មហិរញ្ញវត្ថុនឹងត្រូវបានពិភាក្សា
លំអិតជាងក្នុងកិច្ចប្រជុំពិសេស ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៧ វិច្ឆិកា ខាងមុខ។ បញ្ហាម្ហូបអាហារផ្លាស់ប្តូរ gene រវាង EU និងអាមេរិកនឹងត្រូវបាន បន្តពិភាក្សានៅវង់
ចរចារលើកទី ៣ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ ធ្នូ នៅទីក្រុង
វ៉ាស៊ីនតោន អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ