EU និងអាស៊ីកណ្ដាលបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


EU និងអាស៊ីកណ្ដាលបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
EU និងអាស៊ីកណ្ដាលបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: VNA)

(VOVworld) – ជំនួបរវាងរដ្ឋមន្ត្រីសហភាពអឺរ៉ុប (EU) - អាស៊ីកណ្ដាលលើកទី
 ១១ បានប្រព្រឹត្តទៅនាថ្ងៃទី ២១ ធ្នូនៅទីក្រុង Astana កាហ្សាកស្ថាន សំដៅ
ពិភាគ្សា អំពីរាល់បញ្ហាក្នុងតំបន់និងលើពិភពលោកដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូច គ្នា។ ក្នុងកិច្ចប្រជុំពិញអង្គ តំណាងរបស់ EU និងបណ្ដាប្រទេស
អាស៊ីកណ្ដាល រួមមាន កាហ្សាកស្ថាន Uzbekistan Kyrgystan Tajikistan និង
Turkmenistan បានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់និងភាព
សហការប្រឆាំង លិទ្ធិភេរវកម្ម បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ជាដើម។
 ក្នុងនោះ​ សេដ្ឋកិច្ចគឺ ជាបញ្ហាស្នូលក្នុងបណ្ដាការពិភាក្សានេះ។ ភាគីនានា
បានឯកភាពគាំទ្រសកម្មភាព EU ក្នុងអាស៊ីកណ្ដាលហើយសម្រេចកម្មវិធី
ផ្តល់ជំនួយខាងហិរញ្ញវត្ថុដំណាក់ កាល ២០១៤-២០២០ កើនឡើងដល់ ១
ពាន់លានអឺរ៉ូ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ