EU និងអាស៊ាន រៀបចំកិច្ចប្រជុំកំពូលស្តីពីការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់
(VOVWORLD) - សហភាពអឺរ៉ុប (EU) និងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលជាលើកដំបូង របស់មេដឹកនាំនៃបណ្តាប្រទេសជាសមាជិក នៅថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង ប្រ៊ុចសែល(បែលហ្សិក) ដើម្បីពិភាក្សាអំពីការពង្រីកការគាំទ្រពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។
(រូបភាព៖ TTXVN) |
កាសែត Nikkei (ជប៉ុន) បានដកស្រង់សម្ដីរបស់មន្ត្រីសហភាពអឺរ៉ុបមួយរូបនៅក្នុងកិច្ចប្រជុំនេះ ដែលបានឲ្យដឹងថា សហភាពអឺរ៉ុប និងអាស៊ានមានបំណងចង់អភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។ ជំងឺរាតត្បាតបានរំខាន់ដល់ការនាំចូលផលិតផលវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់រថយន្ត ចូលទៅក្នុងសហភាពអឺរ៉ុប ដូច្នេះ ប្លុកនេះគ្រោងនឹងផ្តល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួយហេដ្ឋារចនាសម្ព័ន្ធដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ សហភាពអឺរ៉ុបនឹងលើកទឹកចិត្តបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យបំពេញតួនាទីយ៉ាងសំខាន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់លោកខាងលិច ដោយផ្អែកលើគំនិតនៃ "ជំនួបប្រាស្រ័យ" រវាងបណ្តាប្រទេស៕