EU និងអាស៊ានជំរុញកិច្ចសហប្រតិបតិ្តការនិងការសន្ទនាគោលនយោបាយស្ដីពីសិទ្ធិមនុស្ស

EU និងអាស៊ានជំរុញកិច្ចសហប្រតិបតិ្តការនិងការសន្ទនាគោលនយោបាយស្ដីពីសិទ្ធិមនុស្ស - ảnh 1
នារីកម្ពុជាចូលរួមពិធីមីទ្ទិញក្នុងឱកាសទិវានារីអន្តរជាតិទី៨ មិនា នៅរាជធានីភ្នំពេញ
(រូបថត៖ Reuters/Samrang Pring)

(VOVworld) - លេខាធិការដ្ឋានអាស៊ាន (ASEC) និងគណៈកម្មាធិការទាំង៤របស់
អាស៊ានទើបមកបំពេញទស្សនកិច្ចនៅទីក្រុងព្រុចសែល របស់ប៊ែលហ្ស៊ីកចាប់ពីថ្ងៃ
ទី១៩ដល់ថ្ងៃទី២៥ តុលា។នេះជាដំណើរទស្សនកិច្ចស្រាវជ្រាវប្រចាំឆ្នាំសំដៅបង្កើន
កិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសហភាពអឺរ៉ុប (EU) ផ្លាស់ប្ដូរទស្សនៈជាមួយ
សមាជិកនានានៃសភាអឺរ៉ុប និងចូលរួមសិក្ខាសាលាអំពីសិទ្ធិមនុស្សដោយមានការ
ចូលរួមរបស់តំណាងក្រុមប្រឹក្សាអឺរ៉ុបនិងអង្គការសន្តិសុខនិងកិច្ចសហប្រតិបតិ្តការ
អឺរ៉ុប។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ មន្ត្រី EU និង អាស៊ានបានរៀបចំ
ជំនួបសន្ទនាគោលយោបាយដំបូងអំពីសិទ្ធិមនុស្សសំដៅចែក រំលែកនិងបង្កើនកិច្ច
សហប្រតិបតិ្តការរវាងតំបន់ទាំងពីរ។ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើប្រធាន
បទជាច្រើនដូចជា ការអភិវឌ្ឍន៍នាពេលថ្មីៗនេះអំពីសិទ្ធិមនុ ស្សនៅ EU និងអា
ស៊ាន សិទ្ធិរបស់ជនចំណាកស្រុក នារី កុមា ជនពិការ និងជន ចាស់ជរាការទទួល
ខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌និងសិទ្ធិ
អភិវឌ្ឍន៍ជាដើម។មន្ត្រីអាស៊ាននិង EU បានឯកភាពថា នឹងបន្តរៀបចំជំនួបសន្ទនា
អំពីសិទ្ធិមនុស្សនិងបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ