EU នឹងអូសបន្លាយ បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

EU នឹងអូសបន្លាយ បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី - ảnh 1
(រូបថត៖RIA)

(VOVworld) - ក្រុមឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប (EU) នាថ្ងៃទី២១ មិថុនា បាន
ឯកភាពលើការអូសបន្លាយ បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីទាក់ទិនដល់
ជំលោះនៅអ៊ុយក្រែនបន្ថែម៦ខែទៀត។តាមប្រភពព័ត៌មានការទូត EU ថា ឯកអគ្គ
រដ្ឋទូតនៃប្រទេសសមាជិកEU ទាំង២៨ បានអនុម័តលើសេចក្ដីសំរេចចិត្តពោលខាង
លើ ប៉ុន្តែ ដើម្បីមានសុពលភាព គឺសេចក្ដីសំរេចចិត្តនេះត្រូវបាន អនុម័តជាផ្លូវការ
នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី EU នាថ្ងៃទី២៤ មិថុនាខាងមុខ។ប្រសិន បើសេចក្ដីសំរេច
ចិត្តនេះត្រូវបានអនុម័ត បទដាក់ទណ្ឌកម្មទតម្រង់ទៅលើវិស័យ ថាមពល ហិរញ្ញ
វត្ថុនិងការពារជាតិរបស់រុស្ស៊ី នឹងអូសបន្លាយរហូតទៅដល់ខែ មករាឆ្នាំ២០១៧។
នាសប្ដាហ៍មុន EU ក៏បានអូសបន្លាយថែម១ឆ្នាំទៀតចំពោះបទដាក់ទណ្ឌកម្ម
ផ្សេងៗ ដែលត្រូវបានអនុវត្តន៍ក្រោយពី Crimea ដាក់បញ្ជូលក្នុងរុស្ស៊ីកាលពីខែ
មិនាឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ