EU និងអេហ្ស៊ីបបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែមីនា សហភាពអឺរ៉ុប (EU) និងប្រទេសអេហ្ស៊ីបបានដំឡើងទំនាក់ទំនងរវាងភាកីទាំងពីរទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ" ដែលគួសសញ្ញាជំហានអភិវឌ្ឍន៍ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអង្គភាពចំនួនពីរដែលមានទីតាំងភូមិសាស្ត្រសំខាន់ៗនៅក្នុងពិភពលោក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំឡើងថ្នាក់ទំនាក់ទំនងនេះ បានធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Abdel Fattah El Sisi ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងថ្នាក់ដឹកនាំប្រទេសចំនួន ៥ នៃទ្វីបអឺរ៉ុប គឺបែលហ្ស៊ិក អ៊ីតាលី ក្រិក អូទ្រីស និងស៊ីប។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi។ រូបថត៖ aa.com.tr |
ការដំឡើងថ្នាក់ទំនាក់ទំនងបានអនុញ្ញាតឱ្យ EU និងអេហ្ស៊ីបពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការដោះស្រាយបញ្ហាចំណាកស្រុក។
ក្នុងឱកាសនេះ សហភាពអឺរ៉ុបបានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុដែលមានតម្លៃ ៧,៤ ពាន់លានអឺរ៉ូសម្រាប់អេហ្ស៊ីប។ កញ្ចប់ជំនួយរួមមានប្រាក់កម្ចីអនុគ្រោះចំនួន ៥ ពាន់លានអឺរ៉ូ ការវិនិយោគបន្ថែម ១,៨ ពាន់លានអឺរ៉ូ និងប្រាក់ជំនួយចំនួន ៦០០ លានអឺរ៉ូ៕