EU បើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង
|
EU បើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ ឧសភា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖
សម្ព័ន្ធភាពនេះ បានបំពេញបន្ថែមមនុស្សចំនួន១៨ នាក់និងអង្គការមួយ
របស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េក្នុងបញ្ជីឈ្មោះដែល EU
កំពុងដាក់ទណ្ឌកម្ម។ តាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យ
ដឹងថា៖ មនុស្សទាំង ១៨ នាក់ពោលខាងលើភាគច្រើនគឺជានាយទាហាន
ជាន់ខ្ពស់របស់កងទ័ពកូរ៉េខាងជើងនិងអង្គការមួយដែលត្រូវបានដាក់
ទណ្ឌកម្មដោយទាក់ទិនដល់កម្មវិធីកាំជ្រួចមីស៊ីលឬអាវុធប្រល័យលោក។
បណ្ដាបទដាក់ទណ្ឌកម្មរួមមានបទ ហាមឃាត់ធ្វើដំណើរទៅវិញទៅមក
និងបទហ៊ុំព័ទ្ធទ្រពសម្បត្តិផងដែរ៕