EU បែកបាក់គ្នាលើរបៀបឆ្លើយតបនឹងវិបត្តិថាមពល

(VOVWORLD) - នៅទ្វីបអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងរ៉ែនិងឧស្ម័ននាំចូល កំពុងឃើញផ្ទាល់ភ្នែកការកើនឡើងយ៉ាងខ្លាំងតម្លៃថាមពលលក់ដុំ ដែលភាគច្រើនដោយសារតែតម្លៃឧស្ម័នកើនឡើង។

នៅថ្ងៃទី២៦ ខែតុលា រដ្ឋមន្ត្រីថាមពលនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU) បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីរបៀបឆ្លើយតបទៅនឹងស្ថានភាពដែលតម្លៃឧស្ម័នកាន់តែកើនឡើងខ្ពស់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលតម្លៃថាមពលកើនឡើងនៅទូទាំងពិភពលោក ខណៈពេលដែលខឿនសេដ្ឋកិច្ចជាច្រើនចាប់ផ្តើមកំណើនឡើងវិញបន្ទាប់ពីរយៈពេលផ្អាក់ដោយសារជំងឺរាតត្បាតកូវីដ១៩។ នៅទ្វីបអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងរ៉ែនិងឧស្ម័ននាំចូល កំពុងឃើញផ្ទាល់ភ្នែកការកើនឡើងយ៉ាងខ្លាំងតម្លៃថាមពលលក់ដុំ ដែលភាគច្រើនដោយសារតែតម្លៃឧស្ម័នកើនឡើង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីថាមពលអេស្ប៉ាញលោកស្រី Sara Aagesen បានចាត់ទុកថា ត្រូវមានការកែទម្រង់ទីផ្សារថាមពលរបស់ EU ហើយបណ្តាប្រទេសជាសមាជិកប្លុកនេះគួរតែមានជម្រើស ទិញឧស្ម័នរួមគ្នា ដើម្បីដោះស្រាយស្ថានភាពដែលតម្លៃអគ្គិសនីកើនឡើងបំបែកកំណត់ត្រា។ ដោយមានទស្សនៈដូចគ្នានោះ បារាំងក៏ចង់កែប្រែរចនាសម្ព័ន្ធទីផ្សារថាមពលរបស់ EU ឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័ននៃតម្លៃថាមពល។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅមុនកិច្ចប្រជុំនេះ មានប្រទេសចំនួន១១បានសម្តែងការប្រឆាំងជំទាស់របស់ខ្លួនចំពោះការធ្វើកំណែទម្រង់ទីផ្សារថាមពលរបស់សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ