EU បង្កើតសម្ព័ន្ធភាពស្ដារសេដ្ឋកិច្ចបៃតង ក្រោយ COVID-19
(VOVWORLD) - EU សន្យានបង្កើតសម្ព័ន្ធភាពស្តារសេដ្ឋកិច្ចបៃតងឡើងវិញ ក្រោយជំងឺរាតត្បាត COVID-19 ក៏ដូចជាគាំទ្រការអនុវត្តន៍រាល់វិធានការ សំដៅត្រៀមរៀបចំសម្រាប់ខឿនសេដ្ឋកិច្ចនាពេលអនាគតរបស់ពិភពលោក។
ទួរប៊ីនខ្យល់នៅប្រទេសអាល្លឺម៉ង់ (រូបថត៖ AFP / TTXVN) |
បណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) ទើប សម្រេចចិត្តបង្កើតសម្ព័ន្ធភាពស្តារ សេដ្ឋកិច្ចបៃតង ក្រោយវិបត្តិ COVID-19 សំដៅឆ្ពោះទៅរកគោលដៅខឿនសេដ្ឋកិច្ច “ទ្វីបចំណាស់”អភិវឌ្ឍន៍ ប្រកបដោយចីរភាពដែលមាននិរន្តរភាពជាងនេះ។
រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក EU ចំនួន ១១ រូប សមាជិកសភាអឺរុបចំនួន ៧៩ រូប មកពីគណបក្សផ្សេងៗគ្នានៃប្រទេសជាសមាជិកអឺរ៉ុប ចំនួន ១៧ នាយកប្រតិបត្តិ សម្ព័ន្ធសមាគម សហគ្រាសតំណាងនៃវិស័យចំនួន ១០ និងសហពន្ធ័ពាណិជ្ជកម្មអឺរ៉ុបបានយល់ព្រមចំពោះឈ្មោះ ហើយសន្យានបង្កើតសម្ព័ន្ធភាពស្តារសេដ្ឋកិច្ចបៃតងឡើងវិញ ក្រោយជំងឺរាតត្បាត COVID-19 ក៏ដូចជាគាំទ្រការអនុវត្តន៍រាល់វិធានការ សំដៅត្រៀមរៀបចំសម្រាប់ខឿនសេដ្ឋកិច្ចនាពេលអនាគតរបស់ពិភពលោកផងដែរ៕