EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី


EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី  - ảnh 1
EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ២០ តុលា នៅសន្និសីទកំពូលនៃសហភាពអឺរ៉ុប (EU)
ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំបណ្ដាប្រទេស
 EU បានព្រមាននឹងពិនិត្យមើលការបង្កើនសម្ពាធបទដាក់ទណ្ឌកម្មទៅលើ
រុស្ស៊ីទាក់ទិនដល់តួនាទីនៃប្រទេសនេះនៅស៊ីរី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក
 Donald Tusk បានឲ្យដឹងថា៖ សហភាពនេះនៅមានការជ្រើសរើសច្រើន ក្នុង
នោះ មានបទដាក់ទណ្ឌកម្ម។ ប្រធានាធិបតីបារាំង លោក Francois Hollande
 ក៏មាន ទស្សនៈដូច្នេះ ក្នុងពេលដែល ប្រកាសថា៖ រាល់ការជ្រើសរើសត្រូវបាន
ពិនិត្យ មើលក្នុងពេលបទឈប់បាញ់ត្រូវបានរំលោភ។ នាយករដ្ឋមន្ត្រីអង់គ្លេស
 លោកស្រី Theresa May បានអំពាវនាវឲ្យ EU សាមគ្គីជាមួយគ្នាក្នុងការទាក់
ទង​ជាមួយស្ថានភាពនៅស៊ីរីបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មានបារាំងបាន
ដកស្រង​ពង្រាងសេចក្តីថ្លែងការរួមដែលបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង
អស់របស់ EU កំពុងពិនិត្យមើលការបង្កើនបទដាក់ទណ្ឌកម្មទៅលើប្រទេស
គាំទ្ររដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad  ប្រសិនបើ
មិនបញ្ឈប់អំពើហឹង្សា។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់ពាក្យ
សំដីរបស់នាយករដ្ឋមន្ត្រីឆែក លោក Boguslav Sobotka បានឲ្យដឹងថា៖
សន្និសីទកំពូលលើកនេះមិនពិភាក្សា អំពីបទដាក់ទណ្ឌកម្មថ្មីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ