EU បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន
|
សមាជិកគណៈកម្មាធិការអ៊ឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មលោក Karel De Gucht
(រូបថតៈ ukipdaily.com) |
(VOVworld)-សមាជិកគណៈកម្មាធិការអ៊ឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មលោក Karel
De Gucht បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសអាស៊ានមួយចំនួនក្នុងនោះមាន
វៀតណាម កម្ពុជានិងម៉ីយ៉ាន់ម៉ាសំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងសហ
ភាពអ៊ឺរ៉ុប(EU)និងបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ តាមព័ត៍មានពីគណៈ កម្មាធិការអ៊ឺរ៉ុប(EC)ឲ្យដឹងថា លោក Karel De Gucht បានបំពេញទស្សនកិច្ចនៅវៀត
ណាម កម្ពុជានិងម៉ីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០មិនា និងមានការជួប សន្ទនាជាមួយថ្នាក់ដឹកនាំសមភាគីនៃប្រទេសទាំងបីនេះ។ ដំណើរទស្សនកិច្ចទី ក្រុងហាណូយ(វៀតណាម)ជាទីមកដល់ដំបូងបង្អស់ក្នុងដំណើរទស្សនកិច្ចប្រទេស
អាស៊ានរបស់លោកKarel De Gucht ចំនឹងការចាប់ផ្តើមវង់ចរចារលើកទី៧នៃកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (FTA)។ លោក Karel De Gucht នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រដ្ឋមន្រ្តី
ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang សំដៅរំលឹកឡើងវិញ
បណ្តាវឌ្ឍនភាពដែលទទួលបានក្នុងបណ្តាវង់ចរចារ FTA របស់ភាគីទាំងពីរ។ ភាគីទាំងពីរសង្ឈឹមថាកិច្ចចរចារនឹងបញ្ចប់យ៉ាងឆាប់ដើម្បី អង្គភាពអាជីវកម្ម
នៃភាគីទាំងពីរអាចទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀង FTA នេះ៕