EU បង្កើនបទដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង
|
EU បង្កើនបទដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី២៧ កុម្ភៈ ក្រុមប្រឹក្សាអឺរ៉ុបបានចេញផ្សាយការដាក់
ទណ្ឌកម្មថ្មីចំពោះសាធារណៈរដ្ឋប្រជាធិបតតេយ្យប្រជាមានិតកូរ៉េ។ បណ្ដា
បទដាក់ទណ្ឌកម្មថ្មីរួមមានការដាក់កំហិតផ្លាស់ប្តូរពាណិជ្ជកម្មចំពោះធ្យូង
ថ្មដែកនិងផលរ៉ែដែករួមជាមួយបទហាមឃាត់នាំចូលស្ពាន់នីកែនស័ង្កសី
ប្រាក់ពីប្រទេសនេះ។ បទដាក់ ទណ្ឌកម្មពោលខាងលើក៏រួមមានបទហាម
ឃាត់នាំចេញឧទ្ធម្ភាគចក្រនិងនាវាទៅកូរ៉េខាងជើងផងដែរ។ ការរឹតបន្ទឹង
បទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងក៏មានសុពលភាពចំពោះវិស័យគមនាគម
ន៍និងហរិញ្ញវត្ថុទៀតផង។ នាថ្ងៃដដែលមជ្ឈដ្ឋានមន្ត្រីមន្ត្រីជាន់ខ្ពស់អាមេរិក
ជប៉ុនិងកូរ៉េខាងត្បូងបានដំណើរការកិច្ចប្រជុំនៅវ៉ាស៊ីនតោនដើម្បីពិភាក្សា
អំពីការទប់ស្កាត់សកម្មភាពផ្តល់ហិរញ្ញវត្ថុសំរាប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ
ខាងជើង៕