EU បញ្ចុះបញ្ចូលអង់គ្លេសជាសមាជិកសហភាពពន្ធដារដដែល ក្រោយ Brexit

(VOVWORLD) -EU សង្ឃឹមថា៖ទីក្រុងឡុងដ៏អាចនឹងផ្លាស់ប្ដូរនូវទស្សនៈអំពីទំនាក់ទំនងដែលប្រទេសខ្លួនចងបានជាមួយ EU ក្រោយ Brexit។
EU បញ្ចុះបញ្ចូលអង់គ្លេសជាសមាជិកសហភាពពន្ធដារដដែល ក្រោយ Brexit  - ảnh 1 EU បញ្ចុះបញ្ចូលអង់គ្លេសជាសមាជិកសហភាពពន្ធដារដដែល ក្រោយ Brexit 

មជ្ឈដ្ឋានអ្នកការទូត និងអ្នកនយោបាយនៅ Brussels នាថ្ងៃទី ២៥ មេសា បានឲ្យដឹងថា៖សហភាពអឺរ៉ុប (EU) អាចនឹងលើកសំណើរអំពីទំនាក់ទំនងដ៏ជិតស្និទ្ធថែមទៀតជាមួយអង់គ្លេស បន្ទាប់ពីប្រទេសនេះចាកចេញពី EU (ឬហៅថា Brexit ) ប្រសិនបើ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May សម្រេចចិត្តមិនចាកចេញពីសហភាពពន្ធដាររួមរបស់EU។

ព័ត៌មានពោលខាងលើ ត្រូវបាននាំចេញ បន្ទាប់ពីពេលព្រឹទ្ធិសភាអង់គ្លេសច្រានចោលគម្រោងច្បាប់ចាកចេញពី សហភាពពន្ធដារ EU របស់រដ្ឋាភិបាលលោកស្រី Theresa May។ EU សង្ឃឹមថា៖ទីក្រុងឡុងដ៏អាចនឹងផ្លាស់ប្ដូរនូវទស្សនៈអំពីទំនាក់ទំនងដែលប្រទេសខ្លួនចងបានជាមួយ EU ក្រោយ Brexit ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ