EU បដិសេធចលនាប្រដាប់អាវុធឥស្លាម Hezbollah នៅលីបង់ចូលក្នុងបញ្ជីរាយនាមអង្គការភារវកម្មអន្តរជាតិ

សហភាពអឹរ៉ូប (EU ) នាថ្ងៃទី ២៣ កក្កដា បានបដិសេធសំណើរបស់អ៊ីស្រាអែលគឺបញ្ចូល
ចលនាប្រដាប់អាវុធឥស្លាម Hezbollah នៅលីបង់ ចូលក្នុងបញ្ជីរាយនាមអង្គការភារវកម្ម
អន្តរជាតិ។ ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំ របស់សម្ព័ន្ធសមាគម
EU - អ៊ីស្រាអែលលោក Avigdor Lieberman ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
អ៊ីស្រាអែល បានចាត់ទុកថា៖ បានដល់ពេលវេលា បញ្ជូន Hezbollah ចូលក្នុងបញ្ជីរាយ
នាមភេរវកម្មរបស់ទ្វីបអឺរ៉ូប។ តាមលោក  Avigdor Lieberman អ៊ីស្រាអែលមានភ័ស្តុតាង
ជាក់ស្ដែងថា hezbollah ជាមេគំនិតនៅខាងក្រោយ បណ្ដាការវាយប្រហារភារវកម្ម ។
នាពេលនោះ លោកស្រី Erato Kozakou – Marcoullis រដ្ឋមន្ត្រីការបរទេស សាធារណះ
រដ្ឋសាយប្រើស ប្រទេសកាន់តួនាទីជាប្រធាន ប្តូរវេណ របស់EU បានអោយដឹងថា៖ សំណើនេះរបស់អ៊ីស្រាអែលត្រូវទទួលបានការយល់ព្រមរបស់ក្រុមប្រឹក្សារ EU ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ