EU ប្តេជ្ញាធានានិរន្តរភាពសម្រាប់ការវិនិយោគនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសស្នាដៃសៀវភៅសប្រចាំឆ្នាំលើក ទី ១៥ ក្រោមប្រធានបទ “ជំរុញការវិនិយោគសម្រាប់សេដ្ឋកិច្ចបៃតង និងនិរន្តរភាព”។

EU ប្តេជ្ញាធានានិរន្តរភាពសម្រាប់ការវិនិយោគនៅវៀតណាម - ảnh 1ប្រធាន EuroCham អញ្ជើញបង្ហាញសៀវភៅស (រូបថត៖ Le Phuong)

សៀវភៅសផ្តល់អនុសាសន៍ដើម្បីជំរុញអាទិភាពវិនិយោគ និងពាណិជ្ជកម្ម  ដោយផ្តល់ឱ្យអ្នកបង្កើតគោលនយោបាយ ធុរកិច្ច អ្នកសិក្សា និងអ្នកពាក់ព័ន្ធដទៃទៀតរបស់វៀតណាម និងអឺរ៉ុបនូវទស្សនវិស័យជាក់ស្តែងលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗ។ អញ្ជើញថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Julien Guerrier បានសង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា ស្ថិរភាពវិនិយោគរបស់សហគ្រាស EU នៅវៀតណាមនឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរយៈពេលវែង។ យើងអាចរំពឹងថា ពាណិជ្ជកម្មទំនិញរវាងវៀតណាម និង EU នឹងបន្តអភិវឌ្ឍន៍ និងបង្កើនទាំងការនាំចូល និងនាំចេញនាពេលអនាគត។ បច្ចុប្បន្ននេះ វៀតណាមជាដៃគូពាណិជ្ជកម្មទំនិញឈានមុខគេរបស់ EU ក្នុងតំបន់អាស៊ាន និងជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១៦ របស់ EU នៅទូទាំងពិភពលោក។ ស្ថានភាពកាន់តែមានភាពវិជ្ជមានតាមរយៈការអនុវត្ត EVFTA និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ប្រការនេះនឹងបើកឱកាសថ្មីសម្រាប់កំណើនអាជីវកម្ម។ ទន្ទឹមនឹងនោះ តាមរយៈអនុសាសន៍ និងសំណើដែលមានចែងក្នុងសៀវភៅសនោះ អាចរួមចំណែកពង្រីកសក្ដានុពលអតិបរិមាសម្រាប់កំណើននៅវៀតណាម”។

EU ប្តេជ្ញាធានានិរន្តរភាពសម្រាប់ការវិនិយោគនៅវៀតណាម - ảnh 2

តាងនាមឱ្យធុរកិច្ចអឺរ៉ុបនៅវៀតណាម លោក Gabor Fluit ប្រធាន EuroCham បានអះអាងថា EuroCham តែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ