EU ប្តេជ្ញារក្សាការគាំទ្រអ៊ុយក្រែន

(VOVWORLD) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី ៥ ខែតុលា បានសន្យាថា នឹងរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា EU មិនអាចបំពេញចន្លោះខ្វះខាតថវិកាដែលនៅសេសសល់ដោយសហរដ្ឋអាមេរិកបាននោះទេ។

 EU ប្តេជ្ញារក្សាការគាំទ្រអ៊ុយក្រែន - ảnh 1អគារអាផាតមិនមួយត្រូវបានបំផ្លាញដោយសារជម្លោះនៅក្រុង Saltivka ក្នុងតំបន់ Kharkiv (អ៊ុយក្រែន) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

ការប្តេជ្ញាចិត្តខាងលើត្រូវបានធ្វើឡើង នៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Granada (អេស្ប៉ាញ)។ ថ្លែងបន្ទាប់ពីថ្ងៃធ្វើការនេះ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz បានលើកឡើងថា ប្រទេសនេះនឹងផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមដល់អ៊ុយក្រែនក្នុងរដូវរងារខាងមុខនេះ ដើម្បីធានាសន្តិសុខសម្រាប់ប្រទេសអឺរ៉ុបខាងកើតនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ផងដែរ ពីតម្រូវការដើម្បីធានាថា ជម្លោះនៅអ៊ុយក្រែនមិនកើនឡើង ហើយអាល្លឺម៉ង់មិនក្លាយជាភាគីនៃជម្លោះនោះទេ។

មកទល់នឹងពេលនេះ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានសន្យាផ្តល់ជំនួយចំនួន ១០០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងការផ្តល់អាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ