EU ប្តេជ្ញាវិនិយោគទុន​ ៤៥ ពាន់លានអឺរ៉ូ​​​នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានប្តេជ្ញាវិនិយោគថែមទៀតនៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងតម្លៃរហូតដល់ ៤៥ ពាន់លានអឺរ៉ូ (ប្រហែល ៥០ ពាន់លានដុល្លារអាមេរិក)។ 
EU ប្តេជ្ញាវិនិយោគទុន​ ៤៥ ពាន់លានអឺរ៉ូ​​​នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីប្រេស៊ីល លោក Lula da Silva នៅទីក្រុង Brussels ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ AP

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលរវាងEU និងសហគមន៍ប្រទេសអាមេរិកឡាទីន និងការ៉ាប៊ីន(CELAC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ ខែកក្កដា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ ថ្លែងមតិនៅវេទិកាធុរកិច្ចក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះ  ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអះអាងថា អាមេរិកឡាទីន ការាបៀន និងអឺរ៉ុបកំពុងត្រូវការគាំទ្រគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់ក្នុងបរិបទដែលពិភពលោកកំពុងមើលឃើញការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងជម្លោះកាន់តែធ្ងន់ធ្ងរ។

មុននោះ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោក Valdis Dombrovskis បានព្យាករណ៍ថា កិច្ចប្រជុំនេះអាចផ្តល់កម្លាំងចលករសម្រាប់ការចរចារវាង EU និងទីផ្សាររួមអាមេរិកខាងត្បូង(MERCOSUR) - រួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងអ៊ុយរូហ្គាយ។ ចាប់តាំងពីឆ្នាំ ២០១៩ មក ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នមួយ ប៉ុន្តែបានរងការជាប់គាំងដោយសារតែការព្រួយបារម្ភរបស់ EU ចំពោះការកាប់បំផ្លាញព្រៃ Amazon ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអឺរ៉ុប និងអាមេរិកឡាទីនបានវាយតម្លៃថាកិច្ចប្រជុំកំពូលលើកនេះពិបាក់ត្រួសត្រាយផ្លូវសម្រាប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ