EU បិទផ្លូវហោះហើរជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍លីប៊ី

EU បិទផ្លូវហោះហើរជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍លីប៊ី - ảnh 1
EU បិទផ្លូវហោះហើរជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍លីប៊ី

(VOV)_​នាថ្ងៃទី១១ធ្នូ EU បានហាមឃាត់គ្រប់ក្រុមហ៊ុនអាកាសចរណ៍​លីប៊ី​ប្រើ
ប្រាស់ដែនអាកាសរបស់អឹរ៉ុប ដោយព្រួយបារម្ភថាអាជ្ញាធរប្រទេសនេះមិន​អាចធា
នាបានសុវត្ថិភាពសំរាប់យន្តហោះទាំងឡាយរបស់គេ។ 

          អធិប្បាយអំពីប្រការនេះ សមាជិកាគណៈកម្មាធិការគមនាគមន៍និងដឹក​ជញ្ជូន
 EU លោកស្រី Violeta Bulc បានអោយដឹងថា៖ បណ្ដាព្រឹត្តិការណ៍​នាពេល​ថ្មីៗនេះ 
នៅលីប៊ីបានធ្វើអោយស្ថាប័នអាកាសចរណ៍ស៊ីវិលមិនអាចអនុវត្តបាន​បេសកកម្ម
អន្តរជាតិដែលទាក់ទិនដល់សុវត្ថិភាពរបស់ផ្នែកអាកាសចរណ៍លីប៊ី។ លោកស្រី 
Violeta Bulc ក៏បានសង្កត់ធ្ងន់ថា៖នឹងអាទិភាពសំរាប់វិស័យ​អាកាស​ចរណ៍ ​គឺសុវត្ថិ
ភាពរបស់អតិថិជននិងអះអាងថា៖ EU ត្រៀមខ្លួនជាស្រេច​ជួយឧបត្ថម្ភផ្នែកអាកាស
ចរណ៍លីប៊ី ក្នុងស្ថានភាពសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ