EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាផ្លូវការជាមួយប្រទេសចំនួន៣ចំណុះសហភាពស៊ូវៀតមុននេះ
|
EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាផ្លូវការជាមួយប្រទេសចំនួន៣ចំណុះសហភាព
ស៊ូវៀតមុននេះ (AP) |
Vovworld-នារសៀលថ្ងៃទី២៧មិថុនាតាមម៉ោងវៀតណាម សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមានចរិតលក្ខណៈប្រវត្តិសាស្ត្រជាមួយប្រទេសចំនួន៣ចំណុះសហភាពស៊ូវៀតមុននេះរួមមាន
អ៊ុយក្រែន Gruzia និង Moldova។ ថ្លេងមតិនៅពិធីនេះ ប្រធានក្រុមប្រឹក្សាគណៈ
កម្មាធិការអឺរ៉ុបលោក Herman Van Rompuy បានអះអាងថាថ្ងៃនេះជាទិវាមហិមារ
ចំពោះទ្វីបអឺរ៉ុប។ រីឯប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានហៅ
ថានេះជាទិវាប្រវត្តិសាស្ត្រ នាំអ៊ុយក្រែនឈានទៅការចាប់ផ្ដើមថ្មីបន្ទាប់ពីច្រើន
ឆ្នាំអស្ថិរភាពអំពីនយោបាយ។
កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឲ្យបណ្ដាប្រទេសដែលចុះហត្ថលេខាចងសម្ព័ន្ធ
ជិតស្និទ្ធជាងទាំងខាងនយោបាយនិងសេដ្ឋកិច្ចជាមួយ EU កត់សម្គាល់ជំហាន
បង្វែតិសមានចរិតលក្ខណៈសំរេចទៅលោកខាងលិចរបស់ប្រទេសទាំងបីចំណុះ
សហភាពស៊ូវៀតមុននេះ៕