EU បន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -លោកស្រី Tocci បានចាត់ទុកថាកាយវិការនេះគឺជាការរំលោភទៅលើ កិច្ចព្រមព្រៀងអន្តរជាតិមួយដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកត់សម្គាល់។
EU បន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1លោកស្រី Nathalie Tocci ជំនួយការរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយកិច្ចការបរទេស EU 

សហភាពអឺរ៉ុប (EU) មិនរំជើបរំជួលក្នុងការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឫហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ឡើយដោយសារនេះគឺជាកិច្ចព្រមព្រៀងល្អ ហើយកំពុងត្រូវបានអនុវត្តន៍។ នាថ្ងៃទី ១១ សីហា ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ លោកស្រី Nathalie Tocci ជំនួយការរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini បានឲ្យដឹងថា JCPOA គឺជាកិច្ចព្រមព្រៀងពុហភាគី តាមរយៈការទូត ស្របច្បាប់អន្តរជាតិ និងបទបញ្ញត្តិនៃគោលនយោបាយកិច្ចការបរទេសរបស់ EU ហើយជាកិច្ចព្រមព្រៀងតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងសន្តិសុខអន្តរជាតិ។

ស្ដីពីការដែលអាមេរិកដកខ្លួនចេញពី JCPOA នោះ លោកស្រី Tocci បានចាត់ទុកថាកាយវិការនេះគឺជាការរំលោភទៅលើ កិច្ចព្រមព្រៀងអន្តរជាតិមួយដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកត់សម្គាល់។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់នៅតែគោរព  JCPOA ព្រមទាំងអះអាងថា ការដាក់ទណ្ឌកម្មសារជាថ្មីទៅលើអ៊ីរ៉ង់គឺហាក់ដូចជា កាយវិការខាងនយោបាយ ដើម្បីបញ្ជូនអ៊ីរ៉ង់ចូលតុចរចាគឺ មិនសមហេតុសមសផលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ