EU បន្តឹងការដាក់ទណ្ឌកម្មចំពោះ Venezuela
(VOVWORLD) - នាថ្ងៃទី ២៥ មិថុនា សហភាពអឺរ៉ុប (EU) បានជូនដំណឹងនឹងដាក់ទណ្ឌកម្ម ទៅលើ Venezuela ដោយសារ «ភាពវិសាមញ្ញ» ក្នុងការបោះឆ្នោតប្រធានាធិបតី នៃប្រទេសនេះនាថ្ងៃទី ២០ ឧសភាកន្លងទៅ។
នាថ្ងៃទី ២៥ មិថុនា សហភាពអឺរ៉ុប (EU) បានជូនដំណឹងនឹងដាក់ទណ្ឌកម្ម ទៅលើ Venezuela ដោយសារ «ភាពវិសាមញ្ញ» ក្នុងការបោះឆ្នោតប្រធានាធិបតី នៃប្រទេសនេះនាថ្ងៃទី ២០ ឧសភាកន្លងទៅ។ ក្នុងបុគ្គលចំនួន ១១ នាក់ដែលជា មន្ត្រីជាន់ខ្ពស់ត្រូវបានដាក់ទណ្ឌកម្មលើកនេះមានអនុប្រធានាធិបតី Venezuela លោក Delcy Rodriguez។ ដោយមិនអើពើដល់បទដាក់ទណ្ឌកម្មរបស់ EU ប្រធានក្រុមប្រឹក្សាអ្នកជំនាញការរៀបចំការបោះឆ្នោតអាមេរិកឡាទីន (CEELA) លោក Nicanor Moscoso បានអះអាងនូវភាពតម្លាភាពបើកចំហរនិងការធានា ភាពសម្ងាត់នៃប្រព័ន្ធរៀបចំការបោះឆ្នោតនៅប្រទេសអាមេរិកឡាទីននេះ។ បណ្ដាអ្នកសង្កេតការពីសហភាពអាហ្វ្រិក (AU) អេស្ប៉ាញ ស៊ីរីនិងប៉ាឡេស្ទីនក៏ បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតលើកនេះ។ តាមនោះ លោក Nicolas Maduro ជាប់ឆ្នោតជាប្រធានាធិបតី Venezuela ជាថ្មីម្តងទៀតដោយសម្លេងគាំទ្រ ៦៨%៕